កាលបរិច្ឆេទ: ០៩ ធ្នូ ២០២៤ / សុខភាព / Author : ATH Sokren
កាលពីថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យ និងជាសាកលវិទ្យាល័យ Universitaire de la Mère et de l’Enfant Lagune (ឯកទេសខាងរោគស្រ្តី សម្ភព និងកុមារ) មានការរៀបចំទិវាទារកកើតមិនគ្រប់ខែ។
ក្នុងឱកាសនោះ អ្នកម្តាយរបស់ទារកដែលកើតមិនគ្រប់ខែត្រូវបានអញ្ជើញឱ្យមកចូលរួមវគ្គអប់រំ និងការយល់ដឹងពីបញ្ហានេះ ហើយថ្នាំវីតាមីន Polyvit ADEC របស់សហគ្រាសផលិតឱសថប៉េប៉េអឹមក៏មានវត្តមាននៅទីនោះដែរ។
អ្នកស្រី Annette Yekpe ប្រធានភ្នាក់ងារ Serhena Biomédicale នៅប្រទេសបេណាំង សម្តែងក្តីសោមន្សរីករាយយ៉ាងដូច្នេះ៖ «យើងបានរៀបចំវគ្គអប់រំនេះ និងបានចូលរួមវគ្គបណ្តុះបណ្តាលមាតាដែលមានទារកកើតមិនគ្រប់ខែ។ ក្នុងវគ្គបណ្តុះបណ្តាល មានការណែនាំពីថ្នាំ Polyvit ADEC ពីសារៈសំខាន់ និងប្រសិទ្ធភាពរបស់វាសម្រាប់កុមារទូទៅ និងសម្រាប់ទារកកើតមិនគ្រប់ខែជាពិសេស។ វាគឺជាឱកាសសម្រាប់ធ្វើការទាក់ទងប្រកបដោយបរិយាកាសស្និទ្ធស្នាលជាមួយបុគ្គលិកមន្ទីរពេទ្យក៏ដូចជា ជាមួយអ្នកម្តាយទាំងឡាយ»។
ថ្នាំគ្រាប់ Polyvit ប្រើសម្រាប់ការពារ និងប៉ះប៉ូវកង្វះជាតិវីតាមីនដែលបណ្តាលមកពីរបបអាហារមិនគ្រប់គ្រាន់ ឬរបបអាហារគ្មានតុល្យភាពដែលកើតឡើងលើមនុស្សចាស់ ក្មេងជំទង់ និងកុមារ៕